បណ្ឌិត ស៉ឺន សំ៖ ការបង្រ្កាបអនឡាញស្កេម ទាមទារការប្តេជ្ញាចិត្ត បូករួមនឹងសកម្មភាពជាក់លាក់
28-09-2026 15:45
(ភ្នំពេញ)៖ អ្នកវិភាគគោលនយោបាយនៃរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ស៉ឺន សំ បានលើកឡើងក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះថា បន្ទាប់ពីមានការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហគមន៍អន្តរជាតិក៏នឹងរង់ចាំមើលលទ្ធផលជាក់ស្តែង ដែលកម្ពុជាបន្តសម្រេចបានពាក់ព័ន្ធការងារបោសសម្អាត។
បណ្ឌិត ស៉ឺន សំ មើលឃើញថា វិស័យទេសចរណ៍ បានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែអនឡាញស្កេម ដែលទាមទារឱ្យមានការស្តារឡើងវិញប្រកបដោយទំនុកចិត្ត។ លោកបានអំពាវនាវឱ្យមានការបន្តបង្រ្កាបថែមទៀត ដើម្បីស្តារទំនុកចិត្តភ្ញៀវទេសចរ និងមុខមាត់របស់ប្រទេសជាតិ៕









