កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង៩នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ
28-09-2026 15:35
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ០៩នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៣ វត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការដឹកនាំកម្លាំងអនុវត្តផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននាំទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់។
ជនសង្ស័យទាំងនោះរួមមាន៖ ឈ្មោះ ចាន់ ផានុន ហៅ អាសាក់ អាយុ ១៨ឆ្នាំ, ឈ្មោះ ថន ប៊ុនលាប ហៅ អាលាប អាយុ ១៨ឆ្នាំ, ឈ្មោះ ព្រយ ចំរើន ហៅ អាតឿ អាយុ ១៩ឆ្នាំ, ឈ្មោះ រិទ្ធ សង្ហា ហៅ អាប៉ែរ អាយុ ១៨ឆ្នាំ, ឈ្មោះ ភឿន សំណាង ហៅ អាណាង អាយុ ១៨ឆ្នាំ, ឈ្មោះ ថាត មេសា ហៅ អាបឹម អាយុ ១៨ឆ្នាំ, ឈ្មោះ រ៉ាត់ ណារិន ហៅ អារិន អាយុ ១៨ឆ្នាំ, ឈ្មោះ សំអាង បញ្ញា ហៅ អាញ្ញា អាយុ ១៩ឆ្នាំ និងឈ្មោះ ទាវ តូ ហៅ អាតូ អាយុ ២២ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងជំនាញការិយាល័យកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






