FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដូវកាលបុណ្យភ្ជុំបិណ្ឌ! ឧបនាយករដ្ឋមន្រ្តី​ ស​ សុខា​ ឲ្យផ្អាកចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន​រួមទាំងចាប់ផាកល្បឿន, បើកបញ្ច្រាស់​ និងរំលោភភ្លើងសញ្ញានៅបន្តចាប់ផាក (Video inside)

27-09-2026 17:56

(ភ្នំពេញ)៖ រដូវកាលបុណ្យភ្ជុំបិណ្ឌ! ឧបនាយករដ្ឋមន្រ្តី​ ស​ សុខា​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានចេញបទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស​ ត្រូវផ្អាកការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួននៅលើដងផ្លូវ។ នៅក្នុងចំណោមបទល្មើស ចរាចរណ៍ដែលតម្រូវឲ្យផ្អាកនោះ​ រួមមានទាំងការចាប់ល្បឿនហួសកំណត់​ ដែលនៅលើបណ្តាញសង្គម​ តែងតែឃើញបងប្អូនបានចែកចាយជាច្រើន។

លោក​ ទូច​ សុខ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា​ ក្រោយពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងជំនាញ, អភិសន្តិបណ្ឌិត​ ស​ សុខា​ បានណែនាំឲ្យផ្អាកបណ្តោះអាសន្នចំពោះការចាប់ផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវ​មួយចំនួន ពោលទុកតែ​ ២បទល្មើសប៉ុណ្ណោះ​ ដែលនគរបាលចរាចរណ៍នៅបន្តចាប់ផាក​ គឺបើកបញ្ច្រាស់ទិសចរាចរណ៍​ និងការរំលោភភ្លើងសញ្ញាចរាចរណ៍។

ទោះពីយ៉ាងណា លោក ទូច សុឃៈ បញ្ជាក់ថា យើងក៏មិនផ្តល់ឱកាស ឬបណ្តែតបណ្តោយបងប្អូនដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងប្រើប្រាស់ផ្លូវមិនយកចិត្តទុកដាក់ ឬមិនគិតអំពីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវ និងសុវត្ថិភាពសាធារណជនទូទៅនោះទេ។​ ថ្នាក់ដឹកនាំនៅតែជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋទាំងអស់គោរពឱ្យបានម៉ត់ចត់ចំពោះច្បាប់ និងប្រកាន់ឱ្យបាននូវសីលធម៌ក្នុងការបើកបរ​ ជាពិសេសត្រូវមានការយោគយល់ខ្ពស់ក្នុងការធ្វើដំណើរលើដងផ្លូវ។

លោក ទូច សុឃៈ ក៏បានទទូចបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ នៅពេលមកដល់ទីតាំងផ្លូវដែលមានសកម្មចរាចរណ៍មញាញឹក ទីប្រជុំជន​ តាមផ្សារ ជាពិសេសនៅតាមមុខវត្តអារាមនីមួយៗ សូមមេត្តាអត់ធ្មត់ដោយបន្ថយល្បឿន រង់ចាំជាជួរ លំដាបលំដោយចៀសវាងការជ្រែឆ្វេង ស្តាំ​ដែលនាំឱ្យចរាចរណ៍ស្ទះជាដើម។

លោក ទូច សុឃៈ បានរម្លឹកថា សូមកុំទៅកាន់គន្លងផ្លូវទិសដៅ ដែលមានយានយន្តផ្សេងទៀតមកនៅពីមុខ ការគោរពផ្លូវអាទិភាព និងគោរពគ្នានៅលើដងផ្លូវនេះ គឺជាកត្តាមួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាដើម៕

ទស្សនាវីដេអូ៖ https://t.me/freshnewsasia/299624