FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយពលរដ្ឋរងគ្រោះ​ដោយជំនន់ទឹកភ្លៀង

27-09-2026 15:24

(បន្ទាយមានជ័យ)៖ ទឹកជំនន់កើតពីអានុភាពទឹកភ្លៀងមួយផ្នែក និងហូរធ្លាក់​មក​ពីប្រទេសថៃមួយផ្នែកនោះ កំពុងបង្កការលិចលង់យ៉ាងធ្ងន់ធ្ងរនៅក្រុង​ប៉ោយប៉ែត ក៏ដូចជាតំបន់ដទៃទៀតនៅក្នុងខេត្តបន្ទាយមានជ័យ។

ផលលំបាក ការលិចលង់របស់ប្រជាពលរដ្ឋមិនឃ្លាតឆ្ងាយពីការយកចិត្តទុក​ដាក់របស់ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនោះឡើយ។

នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ក៏បានដឹកនាំកងកម្លាំង​កងទ័ព សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល​ខេត្ត អជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញដែលមានការពាក់ព័ន្ធ ចុះបំពេញ​ប្រតិ​បត្តិ​ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅ ភូមិ​សាស្រ្តគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕