FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិដ្ឋភាពបិណ្ឌវេនទី១ នៅវត្តគិរីមង្គលភ្នំទែត្រក្រៅ (ហៅវត្តទួល) ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ

27-09-2026 14:29

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ លោកបណ្ឌិត ងួន វិទូ តំណាងលោក ឌួង ឧត្តម បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ១) រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រុមការងារគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ស្ថិតនៅវត្តគិរីមង្គលភ្នំទែត្រក្រៅ (ហៅវត្តទួល) ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ការចូលរួមនេះ គឺដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់របស់ជាតិខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន ជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

សូមឧទ្ទិស និងចែករំលែកនូវចំណែកបុណ្យកុសលនេះ ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕