FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»

27-09-2026 08:13

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា​នេះ បានបង្ហោះសារអបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ ៖ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» (Digital Agenda and Artificial Intelligence to Redesign Tourism)។

ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីអត្ថន័យ និងមានភាពទាន់ពេលវេលា ស្របពេលដែលបច្ចេកវិទ្យា ឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ កំពុងវិវត្តទៅយ៉ាងឆាប់រហ័ស ជាពិសេសបានក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការផ្លាស់ប្តូររបៀបរបបរស់នៅ របៀបធ្វើធុរកិច្ច ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅទូទាំងពិភពលោក៕