FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោ ជេដ្ឋា ឧបត្ថម្ភថវិកា ចំនួន ១០លានរៀល ក្នុងឱកាសសមាគមយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ VECONAC ២០២៦

26-09-2026 23:47

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០លានរៀល ក្នុងឱកាសសមាគមយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងក្នុងនាម គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភ របស់លោក ថោ ជេដ្ឋា។

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. សូមអំពាវនាវដល់សប្បុរសជនបន្តការចូលរួម និងការឧបត្ថម្ភនេះផងដែរ៕