FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-អារ៉ាប់រួម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយក្នុង ក្របខណ្ឌទំនាក់ទំនងការទូត

26-09-2026 19:38

(ញ៉ូវយ៉ក)៖ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក កម្ពុជា-អារ៉ាប់រួម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយក្នុង ក្របខណ្ឌទំនាក់ទំនងការទូត។

ពិធីនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

ជាជំនួបលើកដំបូងរវាងភាគីទាំងពីរ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយ ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍នៃប្រទេសទាំងពីរ។

ជំនួបប្រកបដោយផ្លែផ្កានេះបិទបញ្ចប់ដោយភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទូតរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕