នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦
26-09-2026 19:13
(ត្បូងឃ្មុំ)៖ នៅថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកសាងអគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦។ ទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នេះ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនៃការចុះពិនិត្យនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏មានការអមដំណើរដោយលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
តាមរយៈការត្រួតពិនិត្យនេះ នាយឧត្តមសេនីយ៍ បានផ្តល់នូវអនុសាសន៍ និងការណែនាំនានា ដើម្បីធានាថាគម្រោងទាំងអស់ត្រូវបានអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការដែលបានកំណត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។


















































