FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក សុខ វាសនា និងភរិយា រួមជាមួយក្រុមការងារ ឧបត្ថម្ភថវិកា ចំនួន ៧០លានរៀល ក្នុងឱកាសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំ VECONAC ២០២៦

26-09-2026 15:41

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអគ្គលេខាធិការរង សមាគមយុទ្ធជន និងនិវត្តជនកម្ពុជា និងភរិយា រួមជាមួយក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកា ចំនួន ៧០លានរៀល ក្នុងឱកាសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងក្នុងនាម គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភរបស់ឧត្តមសេនីយ៍ឯក សុខ វាសនា និងភរិយា រួមជាមួយក្រុមការងារ។

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. សូមអំពាវនាវដល់សប្បុរសជនបន្តការចូលរួម និងការឧបត្ថម្ភនេះផងដែរ៕