FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនៈភាពរបស់គណៈម្មាធិការបក្សស្រុករមាសហែក ខេត្តស្វាយរៀង

26-09-2026 15:17

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំ ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពរបស់គណៈកម្មាធិការបក្សស្រុករមាសហែក ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សស្រុករមាសហែក។

សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ស្រុករមាសហែក ព្រមទាំងនិងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ គណបក្សមូលដ្ឋានគ្រប់ថ្នាក់ មន្ត្រី កងកម្លាំង រួមជាមួយប្រជាជន មហាជននៅមូលដ្ឋាន សមាជិក សមាជិកា គណបក្សដែលជាកម្លាំងចលករ និងជាស្នូលដឹកនាំកិច្ចរក្សាការពារសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមបានល្អ ការងារបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ឆាប់រហ័ស និងជឿទុកចិត្តមកលើគណបក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឱ្យគណបក្សមូលដ្ឋានទាំងអស់ត្រូវ អនុវត្តឱ្យបានជោគជ័យនូវសេចក្តីសម្រេច ស្តីពី « ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ដែលគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាន «រក្សាប្រៀបខ្លាំង និងបង្កើនប្រៀបឈ្នះ» ក្នុងរាល់ការបោះឆ្នោតនាពេលខាងមុខ ជាពិសេស ត្រូវគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលបានដាក់ចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គជប»៕