FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ

26-09-2026 14:48

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយ លោកស្រី ឡេង ណារ៉េន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ។

នាយឧត្តមសេនីយ៍ ស ថេត និងកងកម្លាំងនគរបាលទាំងអស់ បានចាត់ទុកមរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល គឺជាការបាត់បង់នូវកូន កូនប្រសា ស្វាមី និង ឪពុកជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវនាយនគរបាលជាតិដ៏សកម្ម ចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួនរហូតអវសាន នៃជីវិតចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្ដាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕