មន្ត្រីជំនាញ ច្រានចោលការផ្សព្វផ្សាយពីបទល្មើសនេសាទរបស់ គណនីហ្វេសប៊ុកឈ្មោះ K6 Fishing នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
26-09-2026 12:35
(កំពង់ធំ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មានការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ K6 Fishing ដោយភ្ជាប់ឃ្លីបវីដេអូ អមដោយមានសំឡេង និងមានសំណេរថា «បទល្មើសមួយ នៅភូមិជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ»។
ក្រោយពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ K6 Fishing ខាងលើ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងកម្លាំងផ្នែកសឹករងកំពង់ស្វាយ សហការជាមួយលោកប្រធានសហគមន៍នេសាទសាន់គ ចុះត្រួតពិនិត្យដល់ទីតាំងស្ទឹងកំបុត ឬហៅអូរតាហង្ស ស្ថិតនៅភូមិជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យដល់ទីតាំង គឺពុំឃើញមានឧបករណ៍នេសាទខុសច្បាប់ដូចដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ K6 Fishing បានធ្វើឃ្លីបវីដេអូបង្ហោះនោះឡើយ៕













