FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីថ្លែងសារព័ត៌មានរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ទុសត្វ ក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត

26-09-2026 12:04

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុ សត្វក្រពើភ្នំ «បឹងវាលវែង» ជាផ្លូវការ និងជាលើកដំបូងបង្អស់ ក្នុងគោលបំណងអភិរក្សភាពសម្បូរបែបនៃធនធាន ពន្ធុនៃប្រភេទសត្វជិតផុតពូជបំផុតនេះ ដែលជាជំហានថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃការអភិរក្សសត្វព្រៃនៅប្រទេស កម្ពុជា។ តំបន់អភិរក្សនេះ នឹងផ្តល់នូវការការពារស្របច្បាប់យ៉ាងពេញលេញដល់ទីជម្រកក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ី ដើមសម្រាប់ក្រពើភ្នំពងកូន ធានាថាប្រភេទនេះអាចបន្តពូជ និងលូតលាស់នៅក្នុងធម្មជាតិបាន និងគាំទ្រដល់ ការអភិរក្ស យូរអង្វែងនៅក្នុងតំបន់នេះ។

ខាងក្រោមនេះជាសេចក្តីថ្លែងសារព័ត៌មានរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ទុសត្វ ក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា។ សូមអានទាំងស្រុងដូចតទៅ៖