FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ថ្ងៃនេះ៖ កម្រិតទឹកក្នុងអាង និងតាមបណ្តាស្ថានីយនានាស្ថិតក្នុងភាពប្រក្រតី និងក្រោមដែនប្រុងប្រយ័ត្ន

26-09-2026 10:49

(ពោធិ៍សាត់)៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណជនជ្រាបពីស្ថានភាពកម្ពស់ទឹកក្នុងអាង និងតាមបណ្តាស្ថានីយស្ទឹងពោធិ៍សាត់ទាំងមូល ដែលបច្ចុប្បន្នស្ថានភាពទឹកទាំងអស់ស្ថិតក្នុងកម្រិតសុវត្ថិភាព និងក្រោមដែនប្រុងប្រយ័ត្ននៅឡើយ។

យោងតាមទិន្នន័យវាស់ស្ទង់ជាក់ស្តែងប្រចាំថ្ងៃ មានព័ត៌មានលម្អិតដូចខាងក្រោម៖

ទី១. កម្ពស់ទឹកក្នុងអាង (ស្ទឹងអាវ៉ៃ) ដៃស្ទឹងពោធិ៍សាត់
*ទំនប់ទី៣ (ទ្វារទឹកបិទ): កម្ពស់ទឹក ៣.២០ម៉ែត្រ (កើនឡើង ០.១០ម៉ែត្រ) ធៀបនឹងកម្រិតប្រុងប្រយ័ត្ន ២១.០០ម៉ែត្រ។
*ទំនប់ទី៥ (ទ្វារទឹកបើក): កម្ពស់ទឹក ១០.៥០ម៉ែត្រ (ថយចុះ ០.១០ម៉ែត្រ) ធៀបនឹងកម្រិតប្រុងប្រយ័ត្ន ១១.០០ម៉ែត្រ។

ទី២. កម្ពស់ទឹកស្ទឹងពោធិ៍សាត់តាមបណ្តាស្ថានីយ
*ស្ថានីយវាលវែង: កម្ពស់ទឹក ៦.៤០ម៉ែត្រ (កើនឡើង ៣.៨០ម៉ែត្រ) ធៀបនឹងកម្រិតប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ។
*ស្ថានីយបាក់ត្រកួន: កម្ពស់ទឹក ១.១០ម៉ែត្រ (កើនឡើង ០.១៣ម៉ែត្រ) ធៀបនឹងកម្រិតប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ។
*ស្ថានីយក្បាលហុង: កម្ពស់ទឹក ៣.៦៣ម៉ែត្រ (កើនឡើង ០.៣៤ម៉ែត្រ) ធៀបនឹងកម្រិតប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ។
*ស្ថានីយចារឹក: កម្ពស់ទឹក ៥.៧០ម៉ែត្រ (កើនឡើង ០.២០ម៉ែត្រ) ធៀបនឹងកម្រិតប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ។

គួរជម្រាបជូនថា ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) ពុំស្ថិតក្នុងគន្លងផ្លូវដើរមកលើប្រទេសកម្ពុជាយើងឡើយ ប៉ុន្តែឥទ្ធិពលរបស់ព្យុះនេះបានបង្កើនកម្លាំងដល់របបខ្យល់មូសុងនិរតី ដែលធ្វើឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ស្ថិតក្នុងកម្រិតសុវត្ថិភាព ប៉ុន្តែធាតុអាកាសទូទាំងប្រទេសចាប់ពី ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

យោងតាមការព្យាករណ៍ តំបន់វាលទំនាបរួមទាំង ខេត្តពោធិ៍សាត់ នឹងមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីដល់ទៅ ៧០% ខណៈតំបន់ខ្ពង់រាប (ជួរភ្នំក្រវាញ) ៥០% និងតំបន់មាត់សមុទ្រមានរលកបោកបក់ខ្លាំង។

ទោះបីជាយ៉ាងណា មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននិងកំពុងបន្តប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានភាពទឹកជារៀងរាល់ថ្ងៃ ដើម្បីធានាការគ្រប់គ្រង និងផ្តល់ព័ត៌មានទាន់ពេលវេលាដល់បងប្អូនប្រជាពលរដ្ឋ៕