សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (Video inside)
26-09-2026 09:32
(ភ្នំពេញ)៖ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលទើបកែប្រែចំនួន៤មាត្រា រួមមានមាត្រា៣៣ ៣៤ ៣៥ និង៣៨នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ហើយ។
មាត្រាថ្មីទាំង៤ ដែលកែប្រែនេះ ត្រូវបានពិនិត្យ និងអនុម័ត ដោយរដ្ឋសភាកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។




