សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារសួរសុខទុក្ខ ថ្លែងអំណរគុណ និងជូនពរកងកម្លាំងប្រដាប់អាវុធទាំងនៅជួរមុខ និងក្នុងប្រទេស
25-09-2026 22:27
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារសួរសុខទុក្ខ ថ្លែងអំណរគុណ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងនៅជួរមុខ និងក្នុងប្រទេស ដែលបានបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ការផ្ដាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅជួរក្រោយមិនដែលភ្លេចអំពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចនៅជួរមុខនោះឡើយ ពោលស្មារតីជួរក្រោយ គឺនៅជាប់ជានិច្ចជាមួយកងកម្លាំងប្រដាប់អាវុធជួរមុខ៕





