CMAC បន្តអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រាប់មីន ជាពិសេសក្នុងរដូវវស្សាដែលអាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំ
25-09-2026 16:30
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានចេញសាររំលឹកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់សង្ស័យថាមានមីន ដោយហេតុថាក្នុងរដូវវស្សាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនានា អាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំ។
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឱ្យដឹងទៀតថា ករណីប្រជាពលរដ្ឋជួបប្រទះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនានា ឬវត្ថុសង្ស័យជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងអង្គភាពCMAC តាមរយៈទូរសព្ទ៖
• ខេត្ដព្រះវិហារ៖ លេខទូរសព្ទ៖ ០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/ ០៩៧ ៥៦៧ ៧៦៧៨/ ០៩៧ ៨៨៦ ៦២៨៤
• ខេត្ដឧត្ដរមានជ័យ៖ លេខទូរសព្ទ៖ ០៩៧ ២០០ ១១៤១/ ០១២ ២៣១ ៤៤១/ ០៩៧ ២០៤៥ ៧៥១
• ខេត្តបន្ទាយមានជ័យ៖ លេខទូរសព្ទ៖ ០៩៧ ៩៩៥ ៤៩៥៤ / ០១៦ ៩៥៤ ៩៥៤
• ខេត្តបាត់ដំបង-ពោធិ៍សាត់-ប៉ៃលិន-កោះកុង៖ លេខទូរសព្ទ៖ ០៩៣ ៦៦៦ ១៦៩/០៧១ ៩៥៥១ ១៦៨/ ០៨៨ ៨៤៤៦ ៦៥៦
• ខេត្ដសៀមរាប កំពង់ធំ៖ លេខទូរសព្ទ៖ ០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨
• ខេត្តកំពង់ចាម- ត្បូងឃ្មុំ- ក្រចេះ- ស្ទឹងត្រែង- រត្តនគីរី- មណ្ឌលគីរី- ព្រៃវែង នឹងខេត្តស្វាយរៀង លេខទូរសព្ទ៖០៩៧ ២០០ ១២៩១/០៩៧ ២០០ ១៣៧៣




