FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ុំ រាត្រី៖ គិតមកដល់ពេលនេះ ក្រុងទាំងពីរ និងស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បន្តប្រឈមនឹងការជន់លិច ខណៈពលរដ្ឋ៣០០គ្រួសារ ត្រូវបានជម្លៀស (Video inside)

25-09-2026 16:27

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា គិតមកដល់រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុងទាំងពីរ និងស្រុកមួយចំនួន ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅបន្តប្រឈមនឹងការជន់លិច ខណៈដែលពលរដ្ឋប្រមាណ ៣០០គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

លោកអភិបាល បានបញ្ជាក់ថា​៖ «ក្រុមការងារបាននិងកំពុងជួយសម្របសម្រួលបងប្អូន និងកំពុងបើកមុខទឹក។ ក្នុងនោះនៅស្រុកភ្នំស្រុក មានប៉ះពាល់មួយចំនួន ស្រុកមង្គលបុរីប៉ះពាល់ប្រមាណ ១០០គ្រួសារ ប៉ុន្តែក្នុងនោះមាន ១៥គ្រួសារត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព»។

គួរជម្រាបថា កម្ពុជា កំពុងទទួលរងព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2626 ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦៕