ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋខ្វះខាតនៅក្នុងមូលដ្ឋាន
25-09-2026 16:28
(កំពង់ធំ)៖ លោកស្រី យស ថានារី សមាជិករដ្ឋសភា និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ក្នុងឃុំនីពេជ្រ។
លោកស្រីបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈទោះបីជាលោកមមាញឹក ក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ។ លោកស្រីបន្តថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្ម និងធំធេងជាទីបំផុត ក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍឥតឈប់ឈរទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ។
ជាក់ស្តែងដូចជាថ្ងៃនេះ ដោយទទួលបានដំណឹងពីប្រធានបក្សឃុំពីជីវភាពខ្វះខាតរបស់ពលរដ្ឋ លោកស្រី និងក្រុមការងារគណបក្ស បានរៀបចំបន្ទាប់ចុះមកផ្តល់ជូនដល់មូលដ្ឋាន ដោយមិនពលរដ្ឋណាម្នាក់ មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះទេ។ នេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្ស ដោយឈរលើគោលនយោបាយច្បាស់លាស់ ដោយគណបក្សប្រកាន់ខ្ជាប់នូវ «គណបក្សប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន» ហើយក៏មិនមានគណបក្សណាមកជំនួសគណបក្សប្រជាជនបានឡើយ។
ដូច្នេះដើម្បីលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំគណបក្សប្រជាពលរដ្ឋទាំងអស់គ្នា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមសុខទុក្ខ ក្រោមដំបូលសន្តិភាព និងបានឃើញនូវការអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ។
ប្រជាពលរដ្ឋទទួលបានអំណោយមានចំនួន៦៧គ្រួសារ មកពី៣ភូមិដោយ១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ២យួរ, ឃីដ១កញ្ចប់ (មី២០កញ្ចប់, ទឹកត្រី៣ដប, ទឹកស៉ីអ៉ីវ៣ដប ឆៃប៉ូវ១គីឡូក្រាម ត្រីខ៥កំប៉ុង) សារុង១ និងថវិកា ២០,០០០រៀល៕




















