FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សុខ រ៉ាថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៧ យុវជននៅរដ្ឋម៉ារីឡែន

25-09-2026 13:03

(ភ្នំពេញ)៖ លោក សុខ រ៉ាថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧។

កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន ក្រុមការងារជំនាញតាមផ្នែក សមាជិក និងសមាជិកានៃរដ្ឋម៉ារីឡែន ជាច្រើនរូបទៀត។

ជាលទ្ធផល អង្គប្រជុំបានសម្រេចនូវសកម្មភាពធំៗចំនួន១៩ សម្រាប់ឆ្នាំ២០២៦ និងបានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៧។ ក្នុងចំណោមគោលនយោបាយទាំងនោះរួមមាន៖ ការរៀបចំរបបគោលនយោបាយ ការរៀបចំក្រុមការងារជំនាញពិនិត្យ និងវាយតម្លៃសមាជិក-សមាជិកា ការរៀបចំរបបកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការរៀបចំការផ្សព្វផ្សាយ និងវគ្គអប់រំនយោបាយ ការរៀបចំគោលនយោបាយក្នុងការស្នើសុំអាហារូបករណ៍ ការពង្រឹង និងពង្រីកសមាជិក-សមាជិកា រួមទាំងការផ្សព្វផ្សាយ និងស្វែងរកការងារជូនដល់សមាជិក-សមាជិកាផងដែរ។

លើសពីនេះ គោលនយោបាយសំខាន់មួយទៀតគឺការផ្តល់សេវាកម្មប្រឹក្សាយោបល់ និងការគាំពារផ្នែកច្បាប់ដល់សមាជិក-សមាជិការដ្ឋម៉ារីឡែនដោយឥតគិតថ្លៃ ព្រមទាំងការផ្សព្វផ្សាយគោលនយោបាយការបោះឆ្នោតសម្រាប់ឆ្នាំ២០២៧ និង២០២៨។

កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការអបអរសាទរ ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សមាជិក-សមាជិកាទាំងអស់ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបាននូវគោលដៅរួមសម្រាប់ឆ្នាំខាងមុខ៕