FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ (Video inside)

25-09-2026 10:00

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ របៀបវារៈទាំងនោះរួមមាន៖
១៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។
២៖ របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។
៣៖ របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។

ក្រៅពីរបៀបវារៈខាងលើនេះទៅ សម្តេចមហាបវរធិបតី នឹងលើកឡើងនូវបញ្ហានានាក្នុងសង្គម ព្រមទាំងដាក់ចេញការណែនាំនានាទៅកាន់អាជ្ញាធរ ដែលក្នុងនោះរួមមានវិធានការឆ្លើយតបបញ្ហាគ្រោះធម្មជាតិជាដើម៕