នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ក្រោយបែកធ្លាយសំឡេងមើលងាយកងទ័ព និងស្រ្តីម្នាក់
24-09-2026 17:47
(ភ្នំពេញ)៖ ម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ដែលត្រូវបានបែកធ្លាយ និងចែកចាយតាមបណ្តាញសង្គម ពាក់ព័ន្ធការមើលងាយកងទ័ព និងស្រ្តីម្នាក់នោះ ត្រូវបាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួន យកមកសួរនាំហើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនឈ្មោះ គឹម ភិរម្យ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Hok Nave» រួចហើយ។
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា «បុរសម្នាក់ឈ្មោះពិត គឹម ភិរម្យ ជាម្ចាស់គណនីហ្វេសប៊ុក Hok Nave ដែលកំពុងតែមានការជជែកវែកញែករឿងបែកធ្លាយសម្លេង និងប៉ះពាល់កិត្តិយសវីរៈកងទ័ព និងលើប្អូនស្រី ដោយសំណូមពរដល់សមត្ថកិច្ចយើងខ្ញុំឲ្យមានចំណាត់ការលើជននោះ តាមពិតសមត្ថកិច្ចយើងខ្ញុំ បានឃាត់ខ្លួនបុរសរូបនេះ កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា រួចហើយ និងកំពុងបន្តនីតិវិធី»៕

