FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន Lord Hanson៖ «ពួកជនឆបោកត្រូវតែដឹងខ្លួនថា យើងកំពុងតាមបង្ក្រាបពួកគេ»​ (Video inside)

24-09-2026 17:14

(ភ្នំុពេញ)៖ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Fresh News English រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃព្រីតថេន Lord David Hanson បានគូសបញ្ជាក់អំពីរបៀបដែលកម្ពុជា និងព្រីតថេន កំពុងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីរវាងកម្ពុជា និងព្រីតថេន ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងព័ត៌មានស៊ើបការណ៍ ការបណ្តុះបណ្តាល ការចែករំលែកជំនាញ និងការធ្វើសកម្មភាពសម្របសម្រួលរួមគ្នាប្រឆាំងនឹងពួកជនឆបោក។

លោក Hanson បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយដល់អាជ្ញាធរក្នុងការតាមដានក្រុមជនឆបោក បង្អាក់ប្រតិបត្តិការរបស់ពួកគេ បង្កក រឹបអូសទ្រព្យសម្បត្តិខុសច្បាប់ និងដាក់ទណ្ឌកម្ម។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាកត្តាចាំបាច់បំផុត ដោយសារតែពួកជនឆបោក «ធ្វើប្រតិបត្តិការដោយគ្មានព្រំដែន»។

សូមទស្សនាបទសម្ភាសន៍ទាំងស្រុង ដើម្បីជ្រាបអំពីសារសំខាន់ៗរបស់លោក Lord Hanson ពាក់ព័ន្ធនឹងការបង្ក្រាបរបស់កម្ពុជា ការគាំទ្ររបស់ព្រីតថេន ព្រមទាំងជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ព្រីតថេន ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។