FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋមួយគ្រួសារនៅភូមិឆ្កែកូន ឃុំជាខ្លាង ចេញបកស្រាយបំភ្លឺ និងសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ក្រោយរងការចោទប្រកាន់ថាបានចាក់ដីរំលោភយកផ្លូវ បានបិទផ្លូវ និងរំលោភយកដីប្រឡាយ

24-09-2026 15:32

(ព្រៃវែង)៖ ពលរដ្ឋមួយគ្រួសាររស់នៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ដែលមានបណ្ដាញសារព័ត៌មានមួយចំនួន និងអាជ្ញាធរបានចោទប្រកាន់គ្រួសារគាត់ថា បានចាក់ដីរំលោភយកផ្លូវ, បិទផ្លូវ នឹងចាក់ដីរំលោភយកដីប្រឡាយ ដោយគាត់បានអះអាងថា ប្លង់កម្មសិទ្ធិដីភូមិរបស់គាត់ទល់នឹងប្រឡាយ ពុំមានផ្លូវនោះទេ។

ជាមួយគ្នានេះ បើរដ្ឋត្រូវការអភិវឌ្ឍន៍គ្រួសារគាត់នឹងចូលរួមសហការ តែត្រូវធ្វើផ្លូវលើខ្នងប្រឡាយនេះពីកន្លែងមានប្រភពទឹក «ប្រឡាយមេធំ» ត្រូវធ្វើពីលើមកក្រោម គឺពីខាងជើងមកខាងត្បូង ទាល់នឹងផ្លូវជាតិលេខ៨វិញតាមការណែនាំ និងដោះស្រាយរបស់លោកឌុច គន្ធា អតីតអភិបាលរងខេត្តព្រៃវែងបានមកដោះស្រាយកាលអំឡុងឆ្នាំ ២០២១។ ដោយបច្ចុប្បន្ន គាត់អះអាងថា អាជ្ញាធរបានចោទប្រកាន់មកលើក្រុមគ្រួសារគាត់ទាំងបំពានថារាងរាំងក្នុងការ អភិវឌ្ឍន៍។

បើតាមលោកស្រី តិច ចាន់សុភា រស់នៅក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ដែលមានប្ដីឈ្មោះ លឹម គួង ជាកងទ័ព បានឲ្យដឹងថា ថ្ងៃនេះ សូមមកបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់អាជ្ញាធរ និងអ្នកកាសែតមួយចំនួន ដែលប៉ុន្មានថ្ងៃនេះ បានចោទប្រកាន់មកក្រុមគ្រួសារគាត់ថា បានចាក់ដីលុបផ្លូវ បិទផ្លូវ និងលុបប្រឡាយ យកដើមត្នោតមកដាំ។

យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលឃុំជាខ្លាង ស្រុកស្វាយអន្ទរ បានបញ្ជាក់ថា តាមផែនការ ការងារអភិវឌ្ឍន៍ឃុំ បានលើកជាគម្រោងស្តារប្រឡាយ និងធ្វើផ្លូវដីស សងខាងលើខ្នងប្រឡាយ ភូមិ ធ្នង់ ជាខ្លាង និងភូមិ ឆ្កែកូន និងអនុវត្តនៅឆ្នាំ២០២៦នេះ។ គម្រោងនេះ ក្រុមហ៊ុនធ្វើការដេញថ្លៃបាន រួចរាល់ជាស្ថាពរហើយ ដែលនិងត្រូវចាប់អនុវត្តការងារតាមកិច្ចសន្យាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នឹងត្រូវបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ដូចនេះ តម្រូវឲ្យប្រជាពលរដ្ឋដែលកំពុង អាស្រ័យផល មានដូចជា ដាំដំណាំ ឬដាំដើមឈើផ្សេងៗ សូមមេត្តាធ្វើការរុះរើឲ្យហើយរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ខាងក្រោមនេះ ជាវីដេអូបកស្រាយរបស់អ្នកស្រី តិចចាន់ សុភា សូមតាមដានទស្សនាដូចតទៅ៖