FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ៩គ្រួសារ នៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ថ្លែងអំណរគុណអភិបាលខេត្តកណ្ដាល ដែលជួយដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាមួយអ្នកឧកញ៉ា ឃុន សៀ

24-09-2026 15:15

(កណ្តាល)៖ ប្រជាពលរដ្ឋទាំង៩គ្រួសារ រស់នៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានសម្តែងការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក គួច ចំរើន អភិបាលេខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ជួយពួកគាត់ដែលមានទំនាស់ដីធ្លីជាង៩ឆ្នាំមកនេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នាថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋទាំង៩គ្រួសារ សូមសំដែងការដឹងគុណចំពោះអ្នកឧញ៉ា ឃុន សៀ និងលោកស្រីផងដែរ ដែលបានយោគយល់ និងថែមទាំងបានជួយឧបត្ថម្ភ ជាថវិការមួយចំនួនជូនពួកគាត់ពីលើការដោះស្រាយបញ្ចប់វិវាទដែលមានរយៈពេលរហូតទៅដល់ជាង ៩ឆ្នាំ។

សូមជម្របជូនថា ការដោះស្រាយបញ្ចប់វិវាទចុងក្រោយនេះ ធ្វើឡើងក្រោមការណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយបានចាត់ឲ្យលោក លី វុទ្ធី និងក្រុមការងារ ចុះមកបញ្ចប់វិវាទប្រកបដោយព្រហ្មវិហារធម៌ និងសម្របសម្រួលបានល្អបំផុត៕