FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា និងបេឡារុស ជួបគ្នានៅចិន ដើម្បីពិភាក្សាលើការតភ្ជាប់ផ្លូវអាកាស និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន

24-09-2026 11:10

(ចិន)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Alexei LYAKHNOVICH រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនងនៃសាធារណរដ្ឋបេឡារុស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាបានផ្តោតលើការងារមួយចំនួនដូចជា៖ (១) ការតភ្ជាប់ផ្លូវអាកាស (២) ការចែករំលែកបទពិសោធន៍លើការសាងសង់ផ្លូវ ដែលអាចប្រើប្រាស់បានយូរ និង (៣) ការស្វែងរកឱកាសបន្ថែមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន។

ជំនួបពិភាក្សាទ្វេភាគីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល សមភាព និងក្នុងស្មារតីភាពជាដៃគូដ៏ល្អ ហើយភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនទំនាក់ទំនងទ្វេភាគីរវាងក្រសួងទាំងពីរ ដើម្បីផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕