ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចប្រគល់សិទ្ធិជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការចុះហត្ថលេខាលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
23-09-2026 21:06
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការប្រគល់សិទ្ធិជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្នុងការចុះហត្ថលេខាលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងសម្រួលដល់ដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែឆាប់រហ័ស និងមានតម្លាភាព។
តាមរយៈលិខិតនេះបានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលត្រូវបានចាត់តាំង នឹងត្រូវចុះសម្របសម្រួលការងារជាមួយរដ្ឋបាលខេត្តនានា ដើម្បីជំរុញដំណើរការរៀបចំឯកសារ និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅតាមភូមិគោលដៅ។
សូមអានសេចក្តីសម្រេចរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លម្អិតខាងក្រោម៖






