FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាសមាជិកទាំងអស់ រួមគ្នាគាំទ្រគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបលុបបំបាត់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីទឹកដីកម្ពុជា

23-09-2026 12:26

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញលិខិតអំពាវនាវ ដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិកទាំងអស់សូមរួមគ្នាគាំទ្រគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ជាដាច់ខាតនូវរាល់ទីតាំង និងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋប៉ះពាល់ដល់បរិយាកាសធុរកិច្ច ទំនុកចិត្តរបស់វិនិយោគិន និងកិត្តិនាមជាតិ៕

ខាងក្រោមនេះជាលិខិតអំពាវនាវរបស់សមាគមឧកញ៉ាកម្ពុជា៖