FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ គាំទ្រយ៉ាងពេញទំហឹង និងគ្មានលក្ខខណ្ឌចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ជាដាច់ខាត បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើទឹកដីកម្ពុជា

23-09-2026 11:04

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនិងគ្មានលក្ខខណ្ឌ ចំពោះគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ជាដាច់ខាតនូវរាល់ទីតាំង និងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ «សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សមាគមឧកញ៉ាកម្ពុជា៖