FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ក្រសួងសាធារណការកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រី ក្រសួងសាធារណការឡាវ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

22-09-2026 21:34

(ចិន)៖ ក្នុងឱកាសបំពេញការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនជួបពិភាក្សាទ្វេភាគីជាមួយលោក Leklai Sivilay រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទចំនួន ៣ សំខាន់ៗរួមមាន៖ (១) ការពិនិត្យលទ្ធភាពពង្រីកខ្សែផ្លូវតភ្ជាប់កម្ពុជា-ឡាវ តាមផ្លូវជាតិលេខ៧ (កម្ពុជា) ទៅផ្លូវជាតិលេខ១៣ (ឡាវ) ឬផ្លូវអាស៊ានហាយវេ AH11 (២) ការសិក្សាទីតាំង និងស្វែងរកកញ្ចប់ថវិកាសាងសង់ស្ពានទន្លេរពៅ (កម្ពុជា) -សេឡាំផាវ (ឡាវ) និងផ្លូវតភ្ជាប់ និង (៣) ការតភ្ជាប់ខ្សែផ្លូវដែករវាងកម្ពុជា-ឡាវ។

ផ្សារភ្ជាប់ទៅនឹងចំណុចពិភាក្សាខាងលើ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងឆាប់ៗ ដូចការរំពឹងទុក៕