FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ ព្រមានថា ឆ្នាំ២០២៧ Telegram នឹងកាន់តែបន្ថែមហានិភ័យដល់អ្នកប្រើប្រាស់ខ្លាំងជាង ឆ្នាំ២០២៦ លើការវាយប្រហារតាមប្រព័ន្ធអ៉ីធើណិត (Video inside)

22-09-2026 18:18

(ភ្នំពេញ)៖​ មន្ត្រីជំនាញផ្នែកសន្តិសុខសាយប័ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានអំពីការវាយប្រហារកាន់តែស្មុគស្មាញ និងខ្លាំងក្លាឡើងថែមទៀត ចំពោះអ្នកប្រើប្រាស់ Telegram នៅឆ្នាំ២០២៧ខាងមុខ ខណៈបច្ចុប្បន្នអ្នកប្រើប្រាស់កម្មវីធី Chat មួយនេះជាច្រើន បានរងនូវការវាយប្រហារពីក្រុម Hacker ចូលគ្រប់គ្រង និងផ្ញើសារមេរោគ ទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត។

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះថា «កម្មវិធី Telegram ដែលយើងប្រើប្រាស់ទំនាក់ទំនងគ្នារាល់ថ្ងៃនេះ នៅឆ្នាំ២០២៧ វានឹងបន្ថែមភាពស្មុគស្មាញជាង ឆ្នាំ២០២៦ទៅទៀត។ ឥឡូវយើងឃើញហើយមួយរយៈពេលនេះ មានផ្ញើ file .rar .exe...បញ្ជូនតគ្នា។ ធម្មតានៅពេលគេ Hack ចូល Telegram យើង ត្រូវមានចេញ Devices មួយថ្មី នៅពេលយើងដឹងយើងអាចចុច Log Out បាន ប៉ុន្តែការវាយប្រហារតាមរយៈការបញ្ជូល file តគ្នារាល់ថ្ងៃនេះ អត់មានឃើញ Devices ថ្មីទេ គឺមានន័យថា អ្នកវាយប្រហារបានលួចយកព័ត៌មានពីកុំព្យួទ័ររបស់អ្នក​ប្រើប្រាស់ យកទៅដាក់ក្នុងកុំព្យួទ័ររបស់គេ ដើរតួជាម្ចាស់តែម្តង»។

លោក អ៊ូ ផាន់ណារិទ្ធ បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុចលើឯកសារ (File) .exe .bat .vbs .ps1 .sh .msi .scr ដែលឯកសារទាំងនេះ ត្រូវបានកត់ចំណាំថា ជាឯកសារដែលខុសប្រក្រតី៕