FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសការឆបោកតាមបច្ចេកវិទ្យា (Online Scams) រវាងកម្ពុជា-FBI សហរដ្ឋអាម៉េរិក (Video inside)

22-09-2026 16:21

(ភ្នំពេញ)៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសការឆបោកតាមបច្ចេកវិទ្យា (Online Scams) រវាងកម្ពុជា-ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI សហរដ្ឋអាម៉េរិក។

អ្នកនាំពាក្យរូបនេះ បានថ្លែងពីសាវតានៃការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និង FBI សំខាន់ៗរួមមាន៖

*ទ្វេភាគី៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និង FBI ស្ដីអំពីការផ្លាស់ប្ដូរព័ត៌មានស្លាកស្នាមក្រយៅដៃ កាលពីឆ្នាំ២០១៦

*ត្រីភាគី៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង FBI ក្នុងគោលបំណងសំខាន់ចំនួនពីរ ដូចខាងក្រោម៖

*ទី១៖ ធ្វើកិច្ចសហប្រតិបត្តិការស៊ើបអង្កេត និងបង្ក្រាបជនល្មើសដែលបានប្រព្រឹត្តនូវអំពើភេរវកម្ម អំពីជួញដូរមនុស្ស រត់ពន្ធមនុស្ស ទេសចរណ៍ផ្លូវភេទ បទល្មើសលើកុមារ ជួញដូរគ្រឿងញៀនខុសច្បាប់ អំពើរត់ពន្ធអាវុធ សម្អាតប្រាក់ បទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការតាមចាប់ជនរត់គេចខ្លួនជាដើម ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង

*ទី២៖ បង្កើតក្រុមការងាររួមគ្នាមួយហៅកាត់ថា CNP-GDI-FBI Task Force កាលពីឆ្នាំ២០១៩ គឺជាកម្លាំងចម្រុះពិសេសមួយ ដែលបង្កើតឡើងក្រោមស្មារតីកិច្ចសហប្រតិបត្តិការសន្តិសុខរវាង រាជរដ្ឋាភិបាលកម្ពុជា និង សហរដ្ឋអាមេរិក ដើម្បីរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែនធំៗ៕

សូមស្ដាប់លទ្ធផលនៃកិច្ចសហការរវាងកម្ពុជា និងFBI ដូចតទៅ៖