រដ្ឋមន្ដ្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើវឌ្ឍនភាពការងារ សាងសង់គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ស្ថិតក្នុងភូមិសាស្ដ្រ ខេត្តពោធិ៍សាត់
22-09-2026 13:01
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាលើវឌ្ឍនភាព ការងារសាងសង់គម្រោងអភិវឌ្ឍន៍ ទំនប់អាងទឹកលេខ២ ស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាគម្រោង។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានណែនាំ និងជំរុញឱ្យអង្គប្រជុំផ្តោតសំខាន់លើការកែសម្រួលបទដ្ឋានបច្ចេកទេស ការវាយតម្លៃលក្ខណៈបច្ចេកទេសផ្អែកលើទិដ្ឋភាពជាក់ស្តែង នៃភូគព្ភសាស្រ្ត ការដោះស្រាយបញ្ហាបច្ចេកទេសនាពេលកន្លងមក និងការរៀបចំកែសម្រួលផែនការសកម្មភាពឡើងវិញ ដើម្បីជំរុញការអនុវត្តគម្រោងអាងស្តុកទឹកពហុបំណងនេះ ឱ្យដំណើរការទៅមុខដោយរលូន ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕












