FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី

22-09-2026 10:59

(កណ្តាល)៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន២៣ ស្មើនឹង៧៥រូប រួមទាំងបណ្តាញព័ត៌មាន Fresh News ផងនោះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះយកព័ត៌មាននៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីងស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (ជ្រៃធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ពិធីនេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន។ ការចុះទៅផ្ដិតយកព័ត៌មាននេះ ក៏មានការជួយសម្របសម្រួល និងរក្សាសន្ដិសុខ សុវត្ថិភាពពីសំណាក់កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំបញ្ជាពីសំណាក់អភិបាលខេត្តកណ្តាល និងស្នងការនគរបាលខេត្តកណ្តាលផងដែរ។

ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវសមត្ថកិច្ចចត្រូវសមត្ថកិច្ចចុះបង្ក្រាបនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករ, ឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។

ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង។ តុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈីវ យិនអ៊ូ និង ចន រីសស្ទីន ហើយសមត្ថកិច្ចអនុវត្តច្បាប់ក៏បានស្នើដាក់មុខសញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន។

ទីតាំងនេះត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។ តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នងផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់។

ចំពោះទីតាំងនេះមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ។

ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១,៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Serversr) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កប្លេ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត។

បើតាមលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា ក្រុមហ៊ុន ជីងស៉ីហួយ ត្រូវចុះបញ្ជីកាលពីឆ្នាំ២០២៤ ដោយស្នើសុំវិនិយោគលើអចលនទ្រព្យ និងកាស៉ីណូ នៅលើផ្ទៃដីជាង ៥១ហិកតា។

លោក ហាក់ សុខមករា បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចូលមកគ្រប់គ្រង និងបិទឃ្លុំ គឺបានតាមដានត្រួតពិនិត្យជាប្រចាំ ដោយកទ់ផ្តាច់ភ្លើង ប្រព័ន្ធអ៉ីនធឺណែត និងទឹក ពោលគឺមិនអនុញ្ញាតឱ្យមានបទល្មើស Online Scams កើតឡើងលើទឹកដីខេត្តកណ្តាលឡើងវិញនោះឡើយ។

ដោយឡែកព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿង Online Scams បានឱ្យដឹងថា កម្ពុជា ជាទីតាំងបង្ក្រាប Online Scams កម្ពុជា មិនមែនជាទីតាំងឧក្រិដ្ឋកម្ម Online Scams នោះទេ កម្ពុជា គឺជាប្រទេសរងគ្រោះ។ ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងតំបន់ ដែលមានច្បាប់ប្រឆាំង Online Scams នេះ ចំណុចនេះជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕