FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី៖ អំពើហិង្សាលើស្ត្រី ជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ

21-09-2026 21:38

(ភ្នំពេញ)៖ លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រី ក្រសួងកិច្ចការនារី បានលេីកឡេីងថា អំពើហិង្សាលើស្ត្រី គឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលរឹតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី។

ការលេីកឡេីងបែបនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្ដាត់អំពើហិង្សាលេីស្ដ្រី ឆ្នាំ២០២៥-២០៣០ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី បានបន្ដទៀតថា សកម្មភាពទាំងនោះរួមមាន ការប្រើប្រាស់ហិង្សា ការគំរាមកំហែង ការបង្ខិតបង្ខំ ឬការដកហូតសិទ្ធិសេរីភាព ដែលអាចកើតមាននៅទីសាធារណៈ ឬក្នុងជីវិតឯកជន ហើយបុព្វហេតុចម្បងនៃអំពើហិង្សាលើស្ត្រី ត្រូវបានទទួលស្គាល់ជាទូទៅថា បណ្តាលមកពី វិសមភាពយេនឌ័រ និងការរើសអើង

ក្នុងនោះស្ត្រី និងក្មេងស្រីជាក្រុមដែលមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សាគ្រប់ទម្រង់ ទាំងផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ច ដោយផ្ទាល់ និងតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី។

យោងតាមការស្រាវជ្រាវអំពីបទពិសោធន៍ នៃបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន បានឱ្យដឹងថា អំពើហិង្សាលើស្ត្រី គឺជាឧបសគ្គរារាំងការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យមានការខាតបង់ថវិកាគិតជាទឹកប្រាក់រាប់សិបលានដុល្លារ។

ដោយថវិកាទាំងនេះត្រូវបានចំណាយលើ សេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះនិងកូនៗ /សេវាសង្គមកិច្ចដើម្បីស្តារនីតិសម្បទាស្ត្រីរងគ្រោះ សេវាច្បាប់ និងសេវាចាំបាច់ផ្សេងៗទៀត ដើម្បីគាំទ្រជនរងគ្រោះ។

បេីតាមលោកស្រីកិត្ដិបណ្ឌិត អ៉ឹង កន្ថាផាវី, ចំពោះប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានអនុម័ត ផែនការសកម្មភាពជាតិចំនួនបីលើក រួចមកហើយ៖ លើកទី១ ឆ្នាំ២០០៩-២០១៣, លើកទី២ ឆ្នាំ២០១៤-២០១៨ និងលើកទី៣ ឆ្នាំ២០១៩-២០២៣។

ក្នុងគោលបំណងពង្រឹងកិច្ចសហការ បង្កើនកម្លាំងរួមក្នុងការអនុវត្តវិធានការទប់ស្កាត់ និងដើម្បីជួយសម្រួលការត្រួតពិនិត្យ តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការងារ ដោយឈរលើគោលការណ៍លើកកម្ពស់សមធម៌ បរិយាបន្នសង្គម ស្របនឹងទិសស្លោកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនទុកនរណាម្នាក់ចោល