រដ្ឋសភា ចេញសេចក្តីប្រកាសពីលទ្ធផលនៃសម័យប្រជុំ លើកទី៦ នីតិកាលទី៧ ដោយអនុម័តសុពលភាពតំណាងរាស្រ្តថ្មី និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤
21-09-2026 21:09
(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលនៃសម័យប្រជុំ លើកទី៦ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
នៅក្នុងសម័យប្រជុំដ៏សំខាន់នេះ អង្គសភាបានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា លោក សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវជំនួស លោក ច័ន្ទ សារុន ដែលបានទទួលមរណភាព។
ជាមួយគ្នានេះ អង្គសភាក៏បានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ផងដែរ ដោយទទួលបានសំឡេងគាំទ្រចំនួន ១១២ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕







