FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ស្នើសុំព្រះសង្ឃទូទាំងខេត្ត ជួយអប់រំ និងបញ្រ្ជាបពីអនាម័យបរិស្ថានដល់ពុទ្ធបរិស័ទ

21-09-2026 16:12

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ធុងសំរាមចំនួន១,០៤១ធុង ជូនដល់វត្តអារាមទាំង៣៤៧វត្ត នៅទូទាំងខេត្ត ដែលជាការឧបត្ថម្ភរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងវត្តឈើទាលទងត្រា ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសុំបិណ្ឌបាតពីព្រះអង្គគ្រប់ព្រះអង្គ មេត្តាបន្តជួយផ្សព្វផ្សាយពីអនាម័យ និងបរិស្ថានឱ្យកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈការទេសនា និងកម្មវិធីសាសនានានា។

លោក វ៉ី សំណាង បានលើកឡើងថា ការប្រគល់ធុងសំរាមនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាអនាម័យ បរិស្ថាន និងសោភណភាពក្នុងទីវត្តអារាមឱ្យស្រស់ស្អាត ដោយស្អាតទាំង «ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបរិស្ថាន» ដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យទានក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិឱ្យកាន់តែមានភាពជ្រះថ្លា និងសុខមាលភាពទ្វេឡើង។

លោកអភិបាលខេត្ត បានថ្លែងបន្តថា នៅតាមពីវត្តអារាមនៅពេលដែលមានអនាម័យបរិស្ថានល្អប្រសើរ ជាគំរូដ៏ល្អឲ្យពុទ្ធបរិស័ទយកតម្រាប់តាមគួបផ្សំ និងព្រះសង្ឃទេសនាអប់រំដល់ពុទ្ធបរិស័ទបន្ថែមទៀត នឹងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងទូលំទូលាយថែមទៀតជាក់ជាពុំខាន៕