FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានបន្តចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ នៅស្រុកស្អាង

21-09-2026 15:30

(កណ្តាល)៖ ក្រុមការងារថ្នាលយុវជនកម្ពុជា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោក ផេង គឹមស្រ៊ុន ចុះប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ នៅស្រុកស្អាង ខេត្តកណ្តាល

ពិធីប្រគល់អំណោយជូនពលរដ្ឋនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាលថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល និងលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល តំណាងលោក ផេង គឹមស្រ៊ុន និងលោក រីន រ៉ាវី រួមសហការជាមួយលោក រិទ្ធ រាជសីហ៍ ប្រធានស្ដីទីកិត្តិយស សាខាសមាគមថ្នាលយុវជនកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ចើញចូលរួមពី លោក ជឺ គីមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង។

អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទីមុនី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារខ្វះខាតនៅភូមិ ឈើខ្លាង ៣គ្រួសារ និងភូមិនអន្លង់ធំ ២គ្រួសារ ដែលស្ថិតនៅឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ស្ករស អំបិល ប៊ីចេង មី ត្រីខ ទឹកសុទ្ធ និងថវិការមួយចំនួន ។ ក្នុងឪកាសនោះដែរលោក ទួន សុខុន និងលោក ម៉ៅ ផល្លា បានឧបត្ថម្ភជូន មន្រ្តីនគរបាល និងប្រជាការពារចំនួន ២០មុឺនរៀល។

ក្នុងឱកាសនោះដែរលោក ទួន សុខុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ ព្រមទាំងបានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខប្រជាពលរដ្ឋ និងបានអំពាវនាវឱ្យក្រុមការងារ និងសមាជិកទាំងអស់បន្តរួបរួម ស្មោះត្រង់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក រិទ្ធ រាជសីហ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកណ្តាល ក្នុងការបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ដោយឡែក លោក ម៉ៅ ផល្លា បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះសន្តិភាព ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការបំពេញការងារមនុស្សធម៌ និងជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ថ្នាក់ដឹកនាំ និងក្រុមការងារ បានគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តបម្រើជាតិ និងប្រជាជន៕