FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ រឹបអូសកញ្ឆា ២២គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមចាកចេញពីកម្ពុជា

21-09-2026 14:50

(សៀមរាប)៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យ និងបង្ក្រាបអ្នកដំណើរបរទេសចំនួន ១នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា ដោយបានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន ៤៤កញ្ចប់ មានទម្ងន់សុទ្ធសរុប ២២គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕