FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ទូច ពលៈ បន្ដចុះត្រួតពិនិត្យកម្លាំង និងពង្រឹងរបៀបរបបការងារ ដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត

21-09-2026 13:58

(កំពត)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគបាលជាតិ ប្រចាំទិសភូមិភាគទី៣ តំណាងនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ បានអញ្ជើញដឹកនាំអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ បន្តចុះត្រួតពិនិត្យកម្លាំង និងពង្រឹងរបៀបរបបការងារ ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ក្្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បាននាំនូវការសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពតទាំងអស់។

ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បាននាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ជូនដល់កងកម្លាំងនៃវរសេនាតូចលេខ២៤១ ក្នុងម្នាក់ៗចំនួន ៤០,០០០រៀលផងដែរ៕