FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី៥​ ស្ដីពី​ការ​ប្រើប្រាស់​ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ នៅ​ក្រុងជូចូវ ខេត្ត​ហ៊ូណាន

21-09-2026 11:28

(ប្រទេសចិន)៖ តាម​ការ​ចាត់តាំង​ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីថ្ងៃទី​១៥-១៦ ខែ​កញ្ញា ឆ្នាំ​២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី៥​ ស្ដីពី​ការ​ប្រើប្រាស់​ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BeiDou Navigation Satellite System – BDS) នៅ​ក្រុងជូចូវ ខេត្ត​ហ៊ូណាន សាធារណរដ្ឋ​ប្រជាមានិតចិន។

កិច្ចប្រជុំនេះ​មាន​ការ​អញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំនិងតំណាង​ក្រសួង ស្ថាប័ន​វិស័យ​លំហអាកាស​នៃបណ្ដាប្រទេស ព្រមទាំងតំណាង​​ក្រុមហ៊ុន​ សាស្ត្រាចារ្យ និង​យុវជន ក្នុង​ប្រទេសចិន សរុបជាង ៧០០០នាក់។

ក្នុងឱកាស​នេះលោករដ្ឋមន្ត្រី​ ជា វ៉ាន់ដេត បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ គន្លឹះអំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​លំហអាកាស​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ ព្រមទាំងបានអញ្ជើញទស្សនាពិព័រណ៍​ និង​ជួបពិភាក្សា​ការងារ​ជាមួយក្រុមហ៊ុន GalaxySpace ដែលជាក្រុមហ៊ុនផលិត​​ផ្កាយរណប​មួយរបស់ប្រទេសចិនផងដែរ៕