FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ

21-09-2026 07:49

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានអះអាងថា ក្នុងពេលមានវិបត្តិដែលធ្វើឱ្យគម្រោងបុរី ដីឡូត៍មួយចំនួនធំ ត្រូវក្ស័យធននោះ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានចុះសម្របសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងបុរី និងដីឡូត៍ចំនួន ៤៨គម្រោង ស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ។

ជាមួយគ្នានេះ មន្ទីរបានជួយចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានចំនួនជាង ២៧ម៉ឺនក្បាលដី ព្រមទាំងជួយខេត្តរតនគិរី បានជាង៣ម៉ឺនក្បាលដីផងដែរ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី២១ ខែកញ្ញា​នេះ លោក សារិន វណ្ណា បានសរសេរបង្ហោះដូច្នេះថា៖ «មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានសម្រុះសម្រួល ដោះស្រាយ បុរី ដីឡូត៍ ដែលក្ស័យធនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូចខាងក្រោម៖ ដោះស្រាយបញ្ចប់វិវាទ បុរី ដីឡូត៍ (សម្រាប់រាជធានី) ចំនួន៤៨គម្រោង ស្មើនឹងជាង១ម៉ឺនគ្រួសារ ព្រមទាំងបានចុះបោះបង្គោលកំណត់ព្រំដីឡូត៍ ជូនប្រជាពលរដ្ឋរួចរាល់ផងដែរ។ ទំនាស់ដីធ្លី និងសំណង់ អន្តរាគមន៍នៅក្រសួងដែនដី បានចំនួន៦៧៨ករណី (បញ្ចប់)។

ក្នុងនោះផងដែរក៏បានជួយចូលរួមចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានចំនួនជាង ២៧ម៉ឺនក្បាលដី ព្រមទាំងជួយខេត្តរតនគិរី បានជាង៣ម៉ឺនក្បាលដី។ ចំពោះ បុរី ម៉ន ដានី គម្រោង២៩ (កំពង់ស្ពឺ) បុរី ឡេង ណាវ៉ាត្រា (កណ្ដាល) បុរីពិភពដីមាស និង ជា សារ៉ន (កំពត) ...។ល។ ជាសមត្ថកិច្ចរបស់ខេត្តរៀងៗខ្លួន»