ភាពញៀនគ្រឿងញៀនជាជំងឺខួរក្បាលអាចព្យាបាលបាន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែកញ្ញា៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៩៣នាក់
20-09-2026 22:04
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ៩៣នាក់។
*ករណីជួញដូរ ៦ករណី ឃាត់ខ្លួន២០នាក់
*ករណីដឹកជញ្ជូនរក្សាទុក ១២ករណី ឃាត់ខ្លួន២៩នាក់
*ករណីប្រេីប្រាស់ ៨ករណី ឃាត់ខ្លួន៤៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៦៥១ករណី ឃាត់ខ្លួន២០៥៨៦នាក់ (ស្រី១៤៣០នាក់)៕
