លោក ហេង ប៊ុនទី ជួបសំណេះសំណាល និងនាំយកអំណោយថវិកា គ្រឿងឧបភោគបរិភោប ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ
20-09-2026 19:20
(ព្រះសីហនុ)៖ លោក ហេង ប៊ុនទី ប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ.២៦ «A» និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត និងលោក ឆេង វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារ ដើម្បីជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាតជាក់ស្តែង មានជំងឺប្រចាំកាយ ចំនួន២គ្រួសារ ស្ថិតក្នុងក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនេះ លោក ហេង ប៊ុនទី ក៏បាននាំយកនូវអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន២គ្រួសារដល់ខ្នងផ្ទះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បាវតូច ស្មើនឹង២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកសុទ្ធ ៤យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ កំប៉ុង ១យួរ និងថវិកា៧០០,០០០រៀល សរុបថវិកាចំនួន ១,៤០០,០០០រៀល។
ជាមួយគ្នានេះ ប្រធានក្រុមការងារ និងលោក ឆេង វុទ្ធី បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០០,០០០រៀល ជូនលោកប្រធាន អនុប្រធានភូមិ និងសមាជិកភូមិ៦ ដើម្បីយកទៅចាត់ចែងដោះស្រាយការងារចំពោះមុខ ក្នុងមូលដ្ឋានផងដែរ៕













