FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជាឃុំបុសខ្នុរ ប្រជុំបូកសរុបការងារខែកញ្ញា និងបន្តពង្រឹងសកម្មភាពចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់

20-09-2026 17:36

​(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំបុសខ្នុរ ក្រោមអធិបតីភាពលោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម។

​កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងខែកន្លងមក ជាពិសេសការបន្តចុះកៀកកិតជាមួយប្រជាពលរដ្ឋ ការក្តាប់សតិអារម្មណ៍មហាជន និងការដោះស្រាយទុក្ខកង្វល់នានានៅតាមមូលដ្ឋានបានទាន់ពេលវេលា។

​ទិសដៅយុទ្ធសាស្ត្រគន្លឹះដែលត្រូវបានដាក់ចេញរួមមាន៖
ទី១៖ ចុះជាប់ជាមួយពលរដ្ឋ៖ បន្តអនុវត្តវិធីសាស្ត្រ ស្តាប់ប្រជាជន យល់ពីប្រជាជន និងជួយប្រជាជន តាមខ្នងផ្ទះជាប្រចាំ។
ទី២៖ លើកកម្ពស់សេវាសាធារណៈ៖ បម្រើប្រជាពលរដ្ឋឱ្យកាន់តែលឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ទី៣៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង៖ រក្សាឯកភាពផ្ទៃក្នុងបក្សឱ្យរឹងមាំ និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕