FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៉ឹម សិទ្ធីរ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អាណត្តិទី៦

20-09-2026 17:33

(កណ្ដាល)៖ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម សិទ្ធីរ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំរកាជន្លឹង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្រាប់អាណត្តិទី៦ ឆ្នាំ២០២៧។

ពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សឃុំរកាជន្លឹង ដើម្បីជ្រើសរើសបេក្ខជនដែលមានសមត្ថភាព និងឆន្ទៈបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមានការចូលរួមពីសមាសភាពជាច្រើនរូប សរុបចំនួន ៨១៥នាក់ រួមមាន លោកប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការរៀបចំបោះឆ្នោត និងលេខាធិការដ្ឋានស្រុក ព្រមទាំងបេក្ខជនក្រុមប្រឹក្សាឃុំផ្ទាល់។

ក្រៅពីនេះ ក៏មានវត្តមានគណៈកម្មាធិការគណបក្សឃុំ ប្រធាន-អនុប្រធាន និងសមាជិកសាខាគណបក្សអង្គភាពជុំវិញឃុំ ប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មាធិការសាខាបក្សភូមិ ប្រធានអនុសាខាបក្ស និងប្រធានក្រុមបក្សផងដែរ។

ការបោះឆ្នោតស្ទាបស្ទង់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស ដើម្បីធានាថា បេក្ខជនដែលត្រូវបានជ្រើសរើសពិតជាទទួលបានការគាំទ្រ និងមានលទ្ធភាពដឹកនាំអភិវឌ្ឍឃុំរកាជន្លឹង ឲ្យកាន់តែរីកចម្រើន។ លោក អ៉ឹម សិទ្ធីរ៉ា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីរួមចំណែកដល់ការកសាងសង្គមជាតិមួយដែលប្រជាពលរដ្ឋគ្រប់រូបរស់នៅដោយសុខដុមរមនា និងមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕