គ្រោះថ្នាក់ចរាចរណ៍រថយន្ដ បុកគោយន្ដកន្ដ្រៃដឹកឈេី បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកបារាយណ៍
20-09-2026 15:16
(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ6 នៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍
ខេត្តកំពង់ធំ វេលាម៉ោងជាង៣ទាបភ្លឺឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងហេតុការគ្រោះចរាចរណ៍ខាងលើនេះ បើការឲ្យដឹងពីលោក អនុសេនីយ៍ឯក សំឡេង វុទ្ធី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលចុងដូង បានឲ្យដឹងថា រថយន្ត TOYOTA TACOMA ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខកំពង់ឆ្នាំង 2B-3848 បើកបរដោយឈ្មោះ
ឈាង ហុងលី អាយុ២០ឆ្នាំvរស់នៅភូមិអូរកន្ធរ
សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (រងរបួសធ្ងន់)បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក។
ចំណែកអ្នករួមដំណើរក្នុងរថយន្ត ឈ្មោះ យាន ចាន់សុធី អាយុ២០ឆ្នាំ រស់នៅភូមិកំពុងសំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរទី២ ឈ្មោះ ឃួន សុខខួច អាយុ២០ឆ្នាំ រស់នៅភូមិបល័្លង្គកើតសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍សន្ទុក។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តខាងលើ និងគោយន្តកន្ត្រៃដែលដឹកឈើប្រឡៅមូល គឺ បើកបរស្របទឹកលាពីជើងទៅត្បូង ដល់ចំណុចកើតហេតុរថយន្តតាកូម៉ា បានបុកគោយន្តកន្ត្រៃដឹកឈើពីក្រោយបណ្ដាលឱ្យរេចង្កូតគោយន្តកន្ត្រៃបុកចូលតូបអ្នកភូមិចំណែក អ្នកបើកគោយន្តកន្ត្រៃរត់គេចខ្លួនបាត់ស្រមោល។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កន្លងមកសមត្ថកិច្ចនគរបាលស្រុកសន្ទុក និងស្រុកបារាយណ៍ ក៏បានស្លាប់បាត់បង់ជីវិតដោយសារតែជិះម៉ូតូបុកគោយន្តកន្ត្រៃ នៅពេលយប់ដោយសារតែគោយន្កន្ត្រៃមិនមានដាក់ភ្លើងសាឡាំង ដើម្បីជាសញ្ញាហើយអ្នកបើកបរ គឺក្រោយឃើញ៕





