FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តបាត់ដំបង ចេញអន្តរាគមន៍ជួយក្នុងករណីគ្រោះថ្នាក់រថភ្លើងបើកធ្លាក់ផ្លូវនៅក្រុងបាត់ដំបង

19-09-2026 22:38

(បាត់ដំបង)៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅគីឡូម៉ែត្រលេខ២៧៧ សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង រថភ្លើងដឹកជញ្ជូនប្រេងម៉ាស៊ូត និងប្រេងសាំង បានធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ទៅកាន់ស្ថានីយតេលា បឹងព្រីង ខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវដែកបណ្តាលឱ្យទូប្រេងចំនួន៤ទូ បានក្រឡាប់ ក្នុងនោះមានទូប្រេងម៉ាស៊ូត ៣ទូ និងទូសាំង១ទូ។

គ្រោះថ្នាក់នេះបណ្តាលឱ្យប្រេងដែលស្ថិតក្នុងនោះ ហៀរចេញមកខាងក្រៅបង្កឱ្យប៉ះពាល់ដល់អ្នកភូមិដែលរស់នៅក្បែរនោះ និងបរិស្ថានជុំវិញកន្លែងកើតហេតុផងដែរ។

ក្នុងពេលកើតហេតុភ្លាមៗ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យកម្លាំងអគ្គិ
ភ័យនៃស្នងការដ្ឋាន ដោយមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនដឹកនាំរថយន្តអគ្គិភ័យ និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន លោកអធិការនគរបាលក្រុងបាត់ដំបង និងកម្លាំងពាក់ព័ន្ធ អន្តរាគមន៍ បង្ការទប់ស្កាត់ចំពោះប្រជាពលរដ្ឋដែលលោកចូលទៅកាន់តំបន់មានគ្រោះថ្នាក់នេះដើម្បីដងយកប្រេងដែលហៀរក្នុងប្រឡាយទឹក លើដី ដែលសកម្មភាពនេះ អាចនឹងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ដោយសារប្រេងដែលហៀរចេញមកខាងក្រៅ។

ហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយសមត្ថកិច្ចនគរបាលនៅបន្តសហការ ជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ នៅទីនោះនៅឡើយខណៈប្រជាពលរដ្ឋលោកនៅតែព្យាយាចូលទៅកាន់ទីនោះ៕