FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖ ភាគីសហជីពបន្តពិភាក្សា ដើម្បីស្វែងរកតួលេខប្រាក់ឈ្នួលតែមួយ មុនឈានដល់ការបោះឆ្នោត ប្រសិនបើមិនអាចសម្រេចបាននូវការឯកភាពរួម

19-09-2026 20:00

(ភ្នំពេញ)៖ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងថា ភាគីសហជីពនៅតែបន្តកិច្ចពិភាក្សា និងសម្របសម្រួលផ្ទៃក្នុង ដើម្បីស្វែងរកតួលេខប្រាក់ឈ្នួលអប្បបរមាតែមួយ មុននឹងឈានទៅដល់ការបោះឆ្នោត ប្រសិនបើមិនអាចសម្រេច បាននូវការឯកភាពរួម។

ការលើកឡើងបែបនេះរបស់ លោក គឹម ចាន់សំណាង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ ឆ្នាំទី២ លើកទី៣ ដើម្បីបន្តជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ គឺយើងនៅមានជាបន្តបន្ទាប់ទៀតហើយភាគីសហជីពដូចបានជ្រាបហើយថា យើងកន្លងមកយើងមាន២តួលេខ អញ្ចឹង២តួលេខនេះ គឺជាតួលេកដែលយើងមានច្រើនក្រុម ដែលនៅក្នុងសហជីបរបស់យើង។ អញ្ចឹងយើងត្រូវការពិភាក្សាហើយ និងសម្រាប់សម្រួលដើម្បីឲ្យរកតួលេខណាមួយ ដើម្បីឲ្យស្របទៅតាមនឹងស្ថានភាពដូច្នេះហើយយើងព្យាយាមសម្រាប់សម្រួលគ្នាហើយពួកយើងក៏គិតថាយើងនៅថ្ងៃទី២៨ ជាថ្ងៃដែលត្រូវពិភាក្សាគ្នាហើយនិងបន្តដល់ថ្ងៃ៣០ បើសិនជាក្នុងករណីដែលពុំមានការឯកភាពរួមណាមួយ»។

លោកបានបន្ដថា ពាក់ព័ន្ធទៅនឹងភាគីសហជីព គឺយើងយើងចង់បានតួលែកតែមួយហើយយើងដឹងហើយថាបើច្បាប់ស្ដីពី ប្រាក់ឈ្នួលគឺមានច្បាប់សម្រាប់ក្នុងការកំណត់យកតួលេខក្នុងមតិភាគច្រើន អញ្ចឹងបើសិនជាក្នុងករណីដែលយើងសម្រាប់សម្រួលជាមួយភាគីសហជីប យើងទាំងអស់ នៅតែមានតួលេខ២ គឺយើងនឹងអាចឈានទៅដល់មានការបោះឆ្នោតដើម្បីជ្រើសរើសយកតួលេខណាមួយ ឲ្យពិតប្រាកដលើមតិភាច្រើន។

ប្រធានសម្ព័ន្ធសហជីពរូបនេះ ការប្រជុំទ្វេភាគីរវាងសហជីព និងនិយោជក ដោយកន្លងមកយើងប្រជុំកាលពីថ្ងៃទី១៤ ទទួលបាននូវអ្វីដែលជាការលើកពីភាគីនិយោជក ហើយមានទឡ្ហីករណ៍ដាក់តួលេខនេះដែរ។ ក៏ប៉ុន្ដែនៅថ្ងៃទី១៨ នេះគឺយើងទទួលបាននូវព័ត៌មានភ្លាមៗ មួយចំនួនទៀត ដែលពាក់ព័ន្ធជាមួយទៅនឹងផលប៉ះពាល់ក៏ដូចជាបញ្ហារបស់ភាគីនិយោជកហើយ ដូច្នេះយើងក៏យល់ឃើញថាស្ថានភាពបច្ចុប្បន្ននេះ ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាលើពិភពយើងដឹងថាវាមានផលប៉ះពាល់អីខ្លះ។ អញ្ចឹងអ្វីដែលយើងបានសម្រេចចិត្តថា ត្រូវកែសម្រួលក្នុងកម្រិតណាមួយយើងនឹងមានកិច្ចពិភាក្សាជាមួយភាគីសហជីពពិភាក្សាគ្នាបន្តនៅក្នុងចន្លោះពីថ្ងៃទីថ្ងៃទី១៨ នេះរហូតដល់ថ្ងៃ២៨ នឹងរកពេលណាមួយដើម្បីយើងប្រជុំពិភាក្សាគ្នាមួយលើក ឬក៏ពីរលើកទៀត។

បន្ថែមពីនេះ ប្រធានសម្ព័ន្ធសហជីពរូបនេះ បានបញ្ជាក់ថា អាស្រ័យទៅតាមស្ថានភាពដើម្បីយើងកំណត់យកតួលេខពិតប្រាកដជៀសវៀង កុំឲ្យយើងមើលទៅឃើញថា ភាគីសហជីពយើងពុំមានការឯកភាពណាមួយ អញ្ចឹងទោះបីជាយ៉ាងណាក៏ដោយដូចបងប្អូនយើងដឹងស្រាប់ហើយថា ភាគីសហជីពយើងមានច្រើនក្រុម ក៏ប៉ុន្តែយើងទុកលទ្ធភាពសម្រាប់ឲ្យភាគីនីមួយៗក្នុងការសម្រេចចិត្តហើយ បើមិនមានការសម្រេចចិត្តណាមួយទេគឺយើងមានច្បាប់សម្រាប់ដើម្បីយើងធ្វើការសម្រាប់សម្រួលពាក់ព័ន្ធទៅនឹងការកំណត់ដូចជាការបោះឆ្នោតជាដើមដើម្បីយើងជ្រើសរើសយកតួលេខលើមតិភាគច្រើន។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតភាគច្រើន បានរក្សាសំណើកំណើនចំនួន ១៥,៣ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥,៣ដុល្លារអាម៉េរិក និងមួយចំនួនទៀតរក្សាសំណើកំណើនចំនួន ៤០,៦ដុល្លារអាម៉េរិក ដែល ស្មើនឹង ២៥០,៦ដុល្លារអាម៉េរិក។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕

សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖